អ្នកចាំទី Andre Onana បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រយុទ្ធដើម្បីអនាគតខ្លួននៅក្លឹប Manchester United ហើយក៏មិនមានបំណងក្នុងការចាកចេញពីក្លឹបនៅក្នុងរដូវក្តៅនេះផងដែរ។
នេះបើយោងតាមការចេញផ្សាយរបស់ Manchester Evening News បានអោយដឹងថាកីឡាករសញ្ជាតិកាមេរូនរូបនេះបានត្រៀមខ្លួនជាស្រេចក្នុងការប្រកួតប្រជែងបន្ថែមទៀត ប្រសិនបើបិសាចក្រហមនឹងនាំយកផ្ទេរអ្នកចាំទីម្នាក់ទៀតមកកាន់ Old Trafford នៅរដូវកាលក្រោយ៕