យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Andrea Berta ឥឡូវនេះជាបេក្ខជនកំពូលដើម្បីក្លាយជានាយកកីឡាថ្មីរបស់ក្លឹប Arsenal ជំនួសលោក Edu ដែលបានចាកចេញ។
ការពិភាក្សាបានកើតឡើងរួចហើយ ខណៈលោក Berta បានចាកចេញពី Atlético បន្ទាប់ពីបង្កើតក្រុមជាមួយនឹងការចុះហត្ថលេខាសំខាន់ៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការពិភាក្សាបានកើតឡើងរួចរាល់ហើយ ខណៈនេះមិនទាន់បានសម្រេច ឫក៏បោះត្រានោះទេ៕