យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Carlo Ancelotti អ្នកចាត់ការក្លឹប Real Madrid បាននិយាយអំពីកីឡាករ Luka Modric ថា៖
«វាមិនមែនជាការពិតទេដែល Luka Modrić មិនអាចលេងបាន ២ប្រកួតជាប់គ្នា ខណៈដែលគាត់មានអាយុ ៣៩ឆ្នាំ។ Luka អាចលេងបាន ២ប្រកួតជាប់គ្នាដោយគ្មានបញ្ហាអ្វីទាំងអស់។ គាត់ល្អ ហ្វឹកហាត់បានល្អ កាយសម្បទាល្អណាស់។ ទិន្នន័យដែលយើងមានបង្ហាញថាគាត់បានត្រៀមខ្លួនយ៉ាងល្អក្នុងការលេង»៕