លោក Giuntoli បញ្ជាក់យ៉ាងច្បាស់ពីអនាគតរបស់អ្នកចាត់ការក្លឹប Juventus

0

យោងតាមការចេញផ្សាយរបស់លោក ​Fabrizio Romano បានអោយដឹងថានាយកក្លឹប Juventus លោក Giuntoli បាននិយាយអំពីអនាគតអ្នកចាត់ការលោក Thiago Motta ថា៖

«ការងាររបស់ Thiago Motta គឺមិនមានគ្រោះថ្នាក់ទេ។ យើងជឿជាក់លើគម្រោងនេះ ដោយសារយើងកំពុងបង្កើតតម្លៃ ហើយវាជាផែនការដ៏សំខាន់សម្រាប់ក្លឹប។ ប្រាកដណាស់ យើងយល់ស្របជាមួយ Thiago នៅពេលដែលគាត់និយាយថាទម្រង់ការពីយប់មិញមិនអាចទទួលយកបាន»៕