ក្រោយផ្ទេរមកកាន់ក្លឹបមេឃខៀវកីឡាករ Claudio Echeverri ពោលពាក្យបែបនេះ…!

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Claudio Echeverri បានក្លាយជាកីឡាករចំណូលថ្មីរបស់ក្លឹប Manchester City ក្រោយផ្ទេរមកពីក្លឹប River Plate។

កីឡាករ Claudio Echeverri បាននិយាយថា៖ «ខ្ញុំមិនអាចប្រាប់អ្នកបានទេថាខ្ញុំរំភើបយ៉ាងណាដែលបានមកទីនេះ… ហើយទីបំផុតខ្ញុំអាចហៅខ្លួនឯងថាជាកីឡាកររបស់ Manchester City។ បាល់ទាត់គឺជាជីវិតរបស់ខ្ញុំ ក្តីសុបិន្តរបស់ខ្ញុំគឺចង់លេងឱ្យក្រុមល្អបំផុតមួយនៅអឺរ៉ុប ដូច្នេះខ្ញុំកាន់តែខិតទៅជិតសុបិននោះចាប់ពីថ្ងៃនេះ។ Manchester City គឺជាក្រុមល្អបំផុតមួយក្នុងពិភពលោក មិនត្រឹមតែឈ្នះពានទេ ហើយពួកគេលេងបានយ៉ាងល្អ។ ពួកគេ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា ពួកគេ​បង្ហាញ​មនុស្ស​ពី​របៀប​លេង​បាល់​ដែល​ល្អ​បំផុត… ដូច្នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់»៕