Home ព័ត៌មានកីឡា ក្លឹប Man Utd តែងតាំងនាយកជ្រើសរើសកីឡាករថ្មីរបស់ពួកគេ

ក្លឹប Man Utd តែងតាំងនាយកជ្រើសរើសកីឡាករថ្មីរបស់ពួកគេ

0

ក្លឹប Manchester United បានតែងតាំងលោក Christopher Vivell ជាផ្លូវការថាជានាយកជ្រើសរើសកីឡាករថ្មីរបស់ពួកគេ។ បុរសសញ្ជាតិអាឡឺម៉ង់វ័យ ៣៨ឆ្នាំរូបនេះ ដែលពីមុនជាបុគ្គលិករបស់ក្លឹប Chelsea ឥឡូវនេះនឹងទទួលបន្ទុកលើការបង្កើនការដោះដូរកីឡាករមានទេពកោសល្យសម្រាប់ក្លឹប United ។

ទោះបីជាតួនាទីសំខាន់របស់គាត់នៅក្នុងរចនាសម្ព័ន្ធនៃការជ្រើសរើសកីឡាកររបស់ក្លឹបក៏ដោយ ក៏លោក Vivell មិនត្រូវបានគេចាត់ទុកថាជាអ្នកមកជំនួសកន្លែងលោក Dan Ashworth នោះទេ។ ផ្ទុយទៅវិញ គាត់នឹងរាយការណ៍ទៅនាយកបច្ចេកទេស Jason Wilcox ដែលបានពង្រីកទំនួលខុសត្រូវរបស់គាត់បន្ទាប់ពីការចាកចេញរបស់ Ashworth ៕

Previous articleកីឡាករ Salah បានបង្ហាញតម្រុយថ្មីៗអំពីអនាគតរបស់គាត់
Next articleខ្សែការពារ Branthwaite ល្អដល់ថ្នាក់ក្លឹបធំចំនួន ៤ប្រជែងគ្នាចង់បាន