ក្លឹបនៅប្រេស៊ីលចាប់អារម្មណ៍ចង់បានកីឡាករ Roque

0

យោងតាមការចេញផ្សាយរបស់ Sports បានអោយដឹងថាក្លឹបយក្សប្រេស៊ីល Palmeiras ត្រូវបានរាយការណ៍ថាបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ កីឡាករ Roque ហើយចង់បញ្ចប់ការផ្លាស់ប្តូរមួយមុនពេលទីផ្សារដោះដូរកីឡាករនៅក្នុងប្រទេសប្រេស៊ីលត្រូវបិទនៅថ្ងៃសុក្រក្រោយ។

ក្លឹបកំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយក្លឹប Barcelona ខណៈដែលពួកគេមានឆន្ទៈក្នុងការផ្តល់ជូន ២៥លានអឺរ៉ូជាតម្លៃផ្ទេរ៕យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Palmeiras ឥឡូវនេះកំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ដើម្បីទទួលបានកិច្ចព្រមព្រៀងផ្ទេរយកកីឡាករ ​Vitor Roque ក្នុងពេលឆាប់ៗនេះ។

កិច្ចព្រមព្រៀងផ្ទេរយកកីឡាកររបស់ក្លឹប Barcelona នេះមានតម្លៃ ២៥លានអឺរ៉ូ បូកនឹងលក្ខខណ្ឌលក់នាពេលអនាគត ២០% ដោយទទួលបានការយល់ព្រមពីក្លឹបនៅអេស្ប៉ាញ។ នៅមានការងារមួយចំនួនដែលត្រូវដោះស្រាយជាមួយក្រុម Real Betis ខណៈដែលកិច្ចព្រមព្រៀងខ្ចីជើងរួមមានជម្រើសទិញ ដោយនៅរង់ចាំការបញ្ជាក់អំពីអ្នកចាត់ការក្លឹប Real Betis លោក Pellegrini និងក្លឹប៕