ក្លឹប Rangers បញ្ចប់ការងាររបស់គ្រូបង្វឹក

0

ក្លឹបយក្សស្កុតឡេន Rangers បានចែកផ្លូវជាមួយអ្នកចាត់ការ Philippe Clement បន្ទាប់ពីក្លឹបចាញ់ ២-០ ក្រោមថ្វីជើងក្រុម St. Mirren កាលពីថ្ងៃសៅរ៍។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានបញ្ជាក់ថា៖ «ក្លឹបបាល់ទាត់ Rangers អាចបញ្ជាក់បានថាខ្លួនបានចែកផ្លូវគ្នានៅយប់នេះជាមួយអ្នកចាត់ការក្រុមឈុតធំ គឺលោក Philippe Clement ។ ក្លឹបសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ Philippe សម្រាប់ការខិតខំប្រឹងប្រែង និងការលះបង់របស់គាត់ក្នុងអំឡុងពេលដែលគាត់ទទួលបន្ទុក។ សម្រាប់ព័ត៌មានបន្ថែមពីក្លឹបនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ»៕