ក្លឹប Manchester United កំពុងសម្លឹងរកមើលកីឡាករដែលអាចផ្ទេរបានដោយគ្មានតម្លៃខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាកីឡាករ Angel Gomes និង Jonathan David ស្ថិតក្នុងបញ្ជីកីឡាករដែលពួកគេចង់បាន។
របាយការណ៍នេះបានអះអាងថាបិសាចក្រហមបាន «កំណត់ការមើលឃើញរបស់ពួកគេ» លើកីឡាកររបស់ក្លឹប Lille ទាំង២ ដែលកុងត្រារបស់ពួកគេនឹងផុតនៅកំណត់នៅខែមិថុនាខាងមុខ ហើយក៏គ្មានសញ្ញាណណាមួយដែលបង្ហាញថាពួកគេនឹងបន្តកុងត្រាថ្មីផងដែរ៕