ក្លឹប Al Jazira ដែលជាម្ចាស់ជើងឯកបីសម័យកាលនៃ UAE Pro League បានបញ្ជាក់ជាផ្លូវការនូវការចុះហត្ថលេខាលើកីឡាករ Layth Gulzar ពីក្លឹប Brighton & Hove Albion ។ ខ្សែបម្រើវ័យ ១៨ឆ្នាំរូបនេះបានចុះហត្ថលេខាលើកុងត្រារយៈពេល ៣ឆ្នាំ ហើយគាត់នឹងត្រូវចុះឈ្មោះចូលជាកីឡាកររបស់ក្លឹប Al Jazira។
ក្នុងចំណោមមិត្តរួមក្រុមថ្មីរបស់គាត់មានកីឡាករ Nabil Fekir ដែលជាម្ចាស់ជើងឯក World Cup និងអតីតខ្សែបម្រើក្រុម Arsenal កីឡាករ Mohamed Elneny ដែលពួកគេទាំងពីរនាក់អាចផ្តល់នៅបទពិសោធន៍កម្រិតកំពូលគាត់៕