ម្នាក់នេះ! ជាជម្រើសជំនួសតំណែងរបស់លោក Ancelotti

0

យោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាអ្នកចាត់ការទូទៅរបស់ក្លឹប Bournemouth លោក Andoni Iraola ត្រូវបានគេកំណត់ថាជាអ្នកស្នងតំណែងបន្តដ៏មានសក្តានុពលរបស់លោក Carlo Ancelotti នៅក្លឹប Real Madrid ប្រសិនបើបុរសសញ្ជាតិអ៊ីតាលីរូបនេះចាកចេញនៅរដូវក្តៅ។

លោក Xabi Alonso របស់ក្លឹប Bayer Leverkusen ត្រូវបានគេចាត់ទុកថាជាបេក្ខភាពនាំមុខគេសម្រាប់តំណែងមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិរបស់ Leverkusen លោក Fernando Carro ថ្មីៗនេះបានបង្ហាញទំនុកចិត្តថា Alonso នឹងនៅជាមួយក្រុមអាល្លឺម៉ង់លើសពីរដូវកាលនេះ។

ការវិវឌ្ឍន៍នេះបាននាំឱ្យ Madrid ស្វែងរកជម្រើសបន្ថែមទៀត។ ចំណាប់អារម្មណ៍របស់ Madrid លើ Iraola បានកើនឡើង ក្រោយផ្តល់អោយក្លឹប Bournemouth នៅទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ក្រោមការដឹកនាំរបស់គាត់៕