មកដឹងពីកុងត្រារបស់ Cole Palmer ជាមួយ Chelsea

0

កីឡាករ Cole Palmer បានពង្រឹងឋានៈរបស់គាត់ជាកីឡាករឆ្នើមរបស់ Chelsea ចាប់តាំងពីបានចូលរួមជាមួយពួកគេក្នុងខែកញ្ញា ឆ្នាំ២០២៣។ ទម្រ់ងលេងដ៏ល្អរបស់តារាឆ្នើមសញ្ជាតិអង់គ្លេសបានអោយខាងក្លឹប Chelsea ធ្វើការរារាំងមិនអោយគាត់ចាកចេញពីក្លឹប ដោយបានផ្តល់នៅកុងត្រារយៈពេលវែងមួយក្នុងខែសីហា ឆ្នាំ២០២៤ ដែលមានន័យថា Cole Palmer នឹងត្រូវស្នាក់នៅរហូតដល់ឆ្នាំ២០៣៣។

មានការរំពឹងទុកថាកិច្ចសន្យារបស់ Palmer រួមមានបញ្ចូលនៅលក្ខខណ្ឌដោះលែងគាត់ ដែលមានន័យថាក្លឹបតោខៀវនឹងត្រូវបង្ខំអោយពីចារណាទៅលើសំណើរផ្ទេរ ប្រសិនជាពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ក្របខ័ណ្ឌ Champions League ។ នេះបើយោងតាមការចេញផ្សាយរបស់លោក Ben Jacobs បានអោយដឹងថា ខណៈដែលគ្មានកីឡាករណាមួយមានលក្ខខណ្ឌក្នុងការអនុញ្ញាតអោយចាកចេញពីពួកគេ ប្រសិនជាក្លឹបមិនអាចចូលប្រកួតប្រជែងក្នុង Champions League បាននោះទេ៕