ក្លឹបធំចំនួន ៣ចាប់អារម្មណ៍ចង់បានកីឡាករ Huijsen

0

កីឡាករ Huijsen បានចូលរួមជាមួយក្លឹប Bournemouth ពីក្លឹប Juventus នៅរដូវក្តៅឆ្នាំ២០២៤ ក្នុងតម្លៃខ្លួនប្រមាណ ១៨លានអឺរ៉ូ។ ខ្សែការពារវ័យក្មេងបានរីករាយនឹងរដូវកាលដ៏លេចធ្លោមួយនៅក្នុងក្របខ័ណ្ឌ Premier League ដោយបានបង្ហាញខ្លួននៅក្នុងការប្រកួតចំនួន ២២ដងនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុម។ គាត់បានដើរតួយ៉ាងសំខាន់នៅក្នុងក្លឹបដែលកំពុងប្រជែងដណ្តើមតំណែងកំពូលទាំងបួននៅរដូវកាលនេះ។ បច្ចុប្បន្ន​ពួកគេ​មាន​មួយ​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​លេខ​៤ គឺក្លឹប Manchester City។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករវ័យក្មេងកំពុងត្រូវបានតាមដានយ៉ាងជិតស្និទ្ធដោយក្លឹបយក្សនៅអឺរ៉ុបដូចជា Real Madrid, Bayern Munich និង Chelsea ខណៈកីឡាករ Huijsen មានលក្ខខណ្ឌផ្តាច់កុងត្រា ៥០លានផោននៅក្នុងកិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់ ហើយវានឹងដំណើរកាលនៅរដូវក្តៅខាងមុខ។

កីឡាករវ័យ ១៩ឆ្នាំបានក្លាយជាដៃគូការពារដ៏រឹងមាំជាមួយមិត្តរួមក្រុមកីឡាករ Illya Zabarnyi ក្នុងរដូវកាលនេះ។ ក្លឹប Bournemouth របូតគ្រាប់បាល់តែ ២៩គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត ២៥ដងមកដល់ពេលនេះ ដែលជាក្លឹបទី៣ នៅ Premier League រួមមាន Arsenal និង Liverpool ដែលរបូតគ្រាប់បាល់តិចជាងគេ។

បន្ទាប់ពីយកឈ្នះក្រុម Southampton ក្នុងលទ្ធផល ៣-១ កាលពីចុងសប្តាហ៍មុន ក្រុមរបស់លោក Andoni Iraola នឹងត្រលប់មកវិញនៅថ្ងៃទី២២ ខែកុម្ភៈ ខណៈដែលពួកគេនឹងទទួលភ្ញៀវ Wolves នៅក្នុងផ្ទះរបស់ខ្លួន៕