ទីបំផុតសមត្ថកិច្ចចាប់បានប្តីកំណាច់ ដែលកាប់ប្រពន្ធខ្លួនរហូតស្លាប់បានហើយ

0

ភ្នំពេញ៖ អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈឹ​ម បញ្ញា​ពិទូរ្យ កាលពី​វេលា​ម៉ោង​៨:៥០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ ដែល​បានកាប់ ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់ នៅ​ភូមិ​ក្រាំង​ស្វាយ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​១៩ ខែ​កម្ភៈ ឆ្នាំ​២០២៥​។

សព​ជន​រង​គ្រោះ​ឈ្មោះ ម៉ុង ស្រី​នាង អាយុ​៤៣​ឆ្នាំ ត្រូវ​បាន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​នៅផ្ទះ​លេខ​៦១៧ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​។ ជន​រង​គ្រោះ និង​ប្តី ឧស្សាហ៍​ឈ្លោះប្រកែក​គ្នា បញ្ហា​ភ្លើង​ប្រច័ណ្ឌ ទំនាស់​គ្នា​បញ្ហា​លុយកាក់​។ ជនសង្ស័យ​ត្រូវ​បាន​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕