Man City កំណត់គោលដៅអ្នកជំនួសតំណែងរបស់ De Bruyne

0

យោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាលោក Pep Guardiola អស់សង្ឃឹមក្នុងការបន្តកសាងក្រុមឡើងវិញបន្ទាប់ពីមានការខកចិត្តសម្រាប់រដូវកាលឆ្នាំ២០២៤-២៥ ហើយក្លឹប Man City មើលឃើញតារាឆ្នើមសញ្ជាតិអាល្លឺម៉ង់កីឡាករ Wirtz ជាជម្រើសអនាគតរបស់ក្លឹប។ ក្លឹប Leverkusen បានកំណត់តម្លៃប្រមាណជាង ៨៥លានផោន។ កីឡាករ De Bruyne នឹងផុតកុងត្រាជាមួយក្លឹបនៅរដូវក្ដៅឆ្នាំ២០២៥ ហើយមិនទាន់មានការព្រមព្រៀងណាមួយសម្រាប់កុងត្រាថ្មី។

កីឡាករ De Bruyne មានអាយុ ៣៤ឆ្នាំនៅក្នុងខែមិថុនា ហើយត្រូវបានមើលឃើញនាទីលេងរបស់គាត់ ត្រូវបានគ្រប់គ្រង់កាន់តែច្រើនដោយលោក Guardiola ។ ក្លឹប Man City បានចុះហត្ថលេខាលើកីឡាករ Omar Marmoush, Nico Gonzalez, Vitor Reis និង Abdukodir Khusanov ក្នុងខែមករា ខណៈដែលពួកគេព្យាយាមកាត់បន្ថយអាយុជាមធ្យមនៃក្រុមរបស់ពួកគេ ហើយការចុះហត្ថលេខាយកកីឡាករ Wirtz អាចក្លាយជាប្រធានបទដ៏ក្តៅមួយទៀតសម្រាប់ពួកគេ។

កីឡាករ Wirtz គឺជាផ្នែកមួយដ៏សំខាន់នៃក្រុម Bayer Leverkusen ដែលជាក្រុមដ៏ល្អបំផុតមួយនៅក្នុងទ្វីបអឺរ៉ុបក្នុងរយៈពេល ១៨ខែចុងក្រោយនេះ។ កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះស៊ុតបញ្ចូលទីបាន ១៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ២០ដង ខណៈដែលក្លឹប Leverkusen បានឈ្នះពាន Bundesliga និង DFB-Pokal និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League កាលពីរដូវកាលមុន។ ហើយគាត់បានស៊ុតបញ្ចូលទី ២៦គ្រាប់ទៀតនៅរដូវកាលនេះ ខណៈដែលពួកគេប្រជែងដណ្តើមពានរង្វាន់ Bundesliga និង Champions League ។

កីឡាករ Wirtz ក៏បានបង្ហាញមុខសម្រាប់ម្ចាស់ផ្ទះអាឡឺម៉ង់ក្នុងព្រឹត្តិការណ៍ Euro 2024 កាលពីរដូវក្តៅមុន ហើយការផ្ទេរទៅកាន់ក្លឹបអ្នកមានមួយនៅក្នុងពិភពលោកគឺជារឿងដែលមិនអាចជៀសផុតនៅក្នុងដំណាក់កាលខ្លះ។ ក្លឹប Bayern Munich ក៏ត្រូវបានគេនិយាយថាចាប់អារម្មណ៍ផងដែរ ដោយក្រុមមួយនឹងសង្ឃឹមថាយកគាត់មកលេងជាដៃគូរជាមួយមិត្តរួមក្រុមជម្រើសជាតិ Jamal Musiala ។ ក្លឹប Man City ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងជាក្លឹបផ្សេងទៀតដើម្បីចុះហត្ថលេខាយករូបគាត់៕