ក្លឹប Spurs កំពុងសម្លឹងមើលតារាឆ្នើមដែលកំពុងរះរបស់ក្លឹប Dortmund

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Tottenham Hotspur កំពុងពិចារណាលើការចុះហត្ថលេខាលើតារាឆ្នើមដែលកំពុងរះរបស់ក្លឹប Borussia Dortmund កីឡាករ Jamie Bynoe-Gittens នៅរដូវក្តៅ។

ខ្សែបម្រើស្លាបរូបនេះបានស៊ុតបញ្ចូលទីបាន ១៦គ្រាប់ក្នុងការបង្ហាញខ្លួន ៩១លើកសម្រាប់ក្លឹប Dortmund ហើយថែមទាំងបានបង្ហាញខ្លួននៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនជាមួយនឹងក្រុម Real Madrid ។

ជាមួយនឹងវគ្គជម្រុះ Champions League របស់ Dortmund សម្រាប់រដូវកាលក្រោយនៅតែមិនប្រាកដប្រជា ក្លឹបអាចនឹងត្រូវបង្ខំចិត្តលក់កីឡាករចេញ។ កីឡាករវ័ក្មេងដែលបច្ចុប្បន្នមានតម្លៃប្រមាន ៨០លានផោន ហើយប្រសិនបើ Dortmund សម្រេចចិត្តលក់ ដែលវានឹងធ្វើអោយមានសង្គ្រាមដេញថ្លៃពីសំណាក់ក្លឹបកំពូលៗនៅតំបន់អឺរ៉ុបកើតឡើង៕