ក្លឹប West Ham ចាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិអ៊ុយក្រែនរបស់ក្លឹប Shakhtar Donetsk

0

យោងតាមការចេញផ្សាយរបស់ Give Me Sport បានអោយដឹងថាក្លឹប West Ham United កំពុងពិចារណាលើការផ្ទេរនៅរដូវក្តៅសម្រាប់ខ្សែបម្រើកណ្តាល Georgiy Sudakov របស់ក្លឹប Shakhtar Donetsk។

ក្លឹប Shakhtar Donetsk ត្រូវបានរាយការណ៍ថាបានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យការផ្ទេរនេះជួបការលំបាក ដោយពួកគេបានទាមទារតម្លៃប្រមាណ ៥៤លានផោន ខណៈដែលកីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះបានបង្ហាញទម្រង់លេងដ៏អស្ចារ្យដោយបានស៊ុតបញ្ចូលទី ១០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ៣ដងក្នុងការបង្ហាញខ្លួនត្រឹមតែ ២៦ប្រកួតប៉ុណ្ណោះ៕