ខ្សែបម្រើស្លាបអង់គ្លេសវ័យ ២០ឆ្នាំបានក្លាយជាកីឡាករសំខាន់ក្នុងក្រុមឈុតធំរបស់ក្លឹប Dortmund ក្នុងរដូវកាល ២០២៤-២៥។ កីឡាករ Gittens បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ៣៣ នៅគ្រប់ការប្រកួតទាំងអស់ រហូតមកដល់ពេលនេះ ហើយគាត់បានស៊ុតបញ្ចូលទី ១១គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដង។
នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាទម្រង់លេងដ៏ល្អរបស់គាត់សម្រាប់ក្រុមអាឡឺម៉ង់ត្រូវបានទទួលការទាក់ទាញការចាប់អារម្មណ៍របស់ក្លឹបយក្សនៅ Premier League ដូចជាក្លឹប Chelsea, Arsenal និង Tottenham៕