នៅពេលដែល Leeds United កំពុងប្រឹងប្រែងក្នុងការត្រលប់មកកាន់ Premier League សម្រាប់រដូវកាល ២០២៥-២៦ ធ្វើអោយអ្នកចាត់ការ Daniel Farke កំពុងវាយតម្លៃក្នុងការកែលម្អនៅតំបន់មួយចំនួរបស់ក្រុម។ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាកីឡាករម្នាក់ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេ គឺកីឡាករ Koni De Winter របស់ក្លឹប Genoa ខណៈក្លឹបបានចាត់ទុកគាត់ជាការបន្ថែមដ៏ស័ក្តិសមមួយដើម្បីពង្រឹងក្រុមក្នុងរដូវក្តៅ។
បច្ចុប្បន្នក្លឹប Leeds កំពុងឈរនៅលើកំពូលតារាង Championship ដែលស្ថិតនៅក្នុងទីតាំងដ៏ល្អមួយសម្រាប់ការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។ ក្រុមនេះបានបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះ ដោយមាន ៧ពិន្ទុនាំមុខក្រុម Sunderland ដែលឈរនៅលំដាប់ទី៤ និង ១៤ពិន្ទុពីលើក្រុម Blackburn Rovers នៅលេខ៥៕