កីឡាករ Nico Williams នៅតែបន្តជាកីឡាករដែលមានទេពកោសល្យម្នាក់កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅតំបន់អឺរ៉ុបដែលមានដូចជាក្លឹប Arsenal និង Liverpool ដែលបានធ្វើការសាកសួរអំពីការផ្ទេរដ៏មានសក្តានុពល។ ខ្សែបម្រើស្លាបរបស់ក្លឹប Athletic មានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៥៨លានអឺរ៉ូដែលជាចំនួនទឹកប្រាក់ដ៏សមរម្យមួយសម្រាប់ក្លឹបយក្សអង់គ្លេសដើម្បីចុះហត្ថលេខាយកគាត់មកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន។
នេះបើយោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាទោះបីជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Premier League ក៏ដោយ កីឡាករ Williams នឹងពេញចិត្តក្នុងការផ្លាស់ទៅ Barcelona ប្រសិនបើគាត់សម្រេចចិត្តចាកចេញពី Bilbao ។
ខណៈការផ្ទេររបស់ William អាចធ្វើអោយក្លឹប Barcelona ជួបការលំបាកដោយសារតែស្ថានភាពហិរញ្ញវត្ថុដែលបន្តមានបញ្ហា ហើយវាជាការស្មុគស្មាញមួយ៕