ក្លឹបធំចំនួន ៣កំពុងប្រជែងគ្នាចង់បានកីឡាករ Luis Diaz

0

យោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបនៅ Saudi Pro League គឺក្លឹប Al-Hilal និង Al-Nassr ត្រូវបានរាយការណ៍ថាគ្រោងនឹងធ្វើការផ្ទេរដ៏ធំមួយដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹប Liverpool កីឡាករ Luis Diaz នៅរដូវក្តៅក្រោយ។

ក្លឹបអារ៉ាប៊ីសាអូឌីតក៏នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្លឹប Barcelona ផងដែរ ខណៈដែលក្លឹបយក្សកាតាឡានមានចំណាប់អារម្មណ៍លើការពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនសម្រាប់រដូវកាល ២០២៥-២៦។ តាមគំនិតក្លឹបហង្សក្រហមនឹងមិនមានឆន្ទៈក្នុងការលក់ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេនោះទេ ប៉ុន្តែគេនៅតែត្រូវមើលថាតើពួកគេអាចរក្សាកីឡាកររូបនេះបានដែរឬទេ ប្រសិនបើការផ្តល់ជូនដ៏ធំចូលមកសម្រាប់កីឡាករកូឡុំប៊ី៕