យោងតាមការចេញផ្សាយរបស់ Sky Sports Germany បានអោយដឹងថាក្លឹប Bayern បានដាក់បញ្ចូលនៅលក្ខខណ្ឌផ្តាច់កុងត្រារបស់កីឡាករ Musiala ប្រមាណ ១៧៥លានអឺរ៉ូ ដែលវាមានប្រសិទ្ធិភាពចន្លោះរដូវក្តៅឆ្នាំ២០២៥ និងឆ្នាំ២០២៩។
ក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ ចំនួនទឹកប្រាក់នេះនឹងកាត់បន្ថយមកត្រឹម ១០០លានអឺរ៉ូ។ របាយការណ៍ក៏បានបន្ថែមទៀតថាកីឡាករ Musiala ត្រៀមនឹងទទួលបានប្រាក់ខែចន្លោះពី ២៥ លានអឺរ៉ូ ទៅ ២៦ លានអឺរ៉ូក្នុងមួយរដូវកាល៕