លោក Benitez ប្រាប់ពីហេតុផលដែល Alexander-Arnold គួរតែចាកចេញពី Liverpool

0

លោក Rafa Benitez អតីតអ្នកចាត់ការរបស់ក្លឹបហង្សក្រហម បានលើកហេតុផលថាហេតុអ្វីបានជាកីឡាករ Trent Alexander-Arnold គួរតែផ្លាស់ប្តូរពី Liverpool ទៅកាន់ក្លឹប Real Madrid នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់។

គាត់បានប្រាប់ Sky Sports ថា៖ «សម្រាប់ខ្សែការពារស្លាបប្រយុទ្ធនៅក្នុងក្រុមដែលប្រើយុទ្ធសាស្រ្តប្រយុទ្ធ មានឱកាសច្រើនក្នុងការ assist និងបង្កើតឱកាសក្នុងការប្រយុទ្ធ ដែលវានឹងល្អសម្រាប់គាត់ក្នុងនាមជាកីឡាករ។ គាត់កំពុងធ្វើដូច្នេះនៅ Liverpool ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ប៉ុន្តែជាមួយ Real Madrid អ្នកអាចធានាថាគាត់នឹងធ្វើវាបានច្រើនឆ្នាំ»៕