យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកកីឡាក្លឹប Barca លោក Deco បាននិយាយអំពីព័ត៌មានចចាមអារ៉ាមទាក់ទងនឹងការលក់ Ronald Araujo ថា៖
«យើងមិនដែលចង់លក់ Ronald Araujo ទេ។ គាត់សប្បាយចិត្តនៅទីនេះ។ បើថ្ងៃអនាគត ទោះមានហេតុផលណាក៏ដោយ ចាំបាច់ត្រូវផ្ទេរ ទ្វាបើកសម្រាប់គាត់ចូលមកប្រាប់ពួកយើង។ ប៉ុន្តែខ្ញុំមិនគិតថានោះជាអ្វីដែលគាត់ចង់បានទេ បើមិនដូច្នេះទេគាត់នឹងមិនបានបន្តស្នាក់នៅជាមួយយើងទៀតទេ»៕