លោក Hansi Flick ធ្វើឲ្យការផ្ទេរមួយនេះបរាជ័យ

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាគ្រូបង្វឹក Barcelona លោក Hansi Flick បានរារាំងខ្សែការពារ Eric Garcia សម្រាប់ការចាកចេញពីក្លឹបក្នុងទីផ្សារដោះដូរកីឡាករខែមករា ខណៈដែលកីឡាករអេស្ប៉ាញរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Como ។

កិច្ចព្រមព្រៀងដែលមានតម្លៃ ៧លានអឺរ៉ូបូកនឹងតម្លៃបន្ថែមខិតជិតនឹងទទួលបានការព្រមព្រៀងគ្នាជាមួយនឹងក្លឹបនៅអ៊ីតាលី ទោះជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងបានបញ្ឈប់ការផ្ទេរនេះនៅវិនាទីចុងក្រោយ៕