លោក Mirwan Suwarso បង្ហាញពីមហិច្ឆិតារបស់ក្លឹប Como

0

ប្រធានក្លឹប Como លោក Mirwan Suwarso បានសារភាពថា ក្លឹបបានព្យាយាមនាំយកកីឡាករល្បីៗមួយចំនួននៅក្នុងខែមករា រួមទាំង Rashford និង Theo Hernandez របស់ AC Milan ផងដែរ។

ថ្លែងទៅកាន់ Sky Italia នៅពេលសួរថាតើ Como តាមប្រម៉ាញ Rashford និង Hernandez ឬអត់នោះ? លោក Suwarso បាននិយាយថា៖ «យើងបានព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ឱ្យគ្រូបង្វឹករបស់យើងនូវកីឡាករដែលគាត់ត្រូវការសម្រាប់ទម្រង់លេងរបស់គាត់។ យើងបានវិភាគតម្រូវការរបស់យើង ហើយនៅពេលដែលអាចធ្វើទៅបាន យើងបានព្យាយាមដោះស្រាយពួកគេ។ អ្នកបានអានអំពីឈ្មោះជាច្រើនហើយ។ មិនមែនពួកគេទាំងអស់នោះទេ ប៉ុន្តែមានមនុស្សជាច្រើនគឺជាការពិត។ យើងជិតស្និទ្ធនឹងកីឡាករជាច្រើន ហើយពួកគេមួយចំនួនមិនព្រមចាកចេញ។ បាទ យើងបានព្យាយាម ប៉ុន្តែយើងក៏ដឹងដែរថាយើងជាក្លឹបតូចមួយ ដូច្នេះមានកីឡាករខ្លះមិនយកចិត្តទុកដាក់ចំពោះយើង។ នៅពេលដែលកីឡាករល្បីៗលឺឈ្មោះ Como ពួកគេបាននិយាយថាទេ ខ្ញុំចង់លេងនៅ Champions League»៕