Home ព័ត៌មានកីឡា ខ្សែប្រយុទ្ធ Isak ចាប់អារម្មណ៍ជាមួយក្លឹបនៅក្របខណ្ឌ La Liga

ខ្សែប្រយុទ្ធ Isak ចាប់អារម្មណ៍ជាមួយក្លឹបនៅក្របខណ្ឌ La Liga

0

យោងតាមការចេញផ្សាយរបស់ ​​Football365 បានអោយដឹងថាក្លឹប Arsenal អាចនឹងខកខានក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United គឺ Alexander Isak ខណៈដែលគាត់បានជ្រើសរើសគោលដៅដែលគាត់ពេញចិត្តរួចហើយ។

ជាក់ស្តែង Isak នឹងក្លាយជា «ការចុះហត្ថលេខាដ៏គួរឱ្យភ្ញាក់ផ្អើល» មួយសម្រាប់ក្លឹប Barcelona បន្ទាប់ពីតារាឆ្នើមនៅ Premier League បានធ្វើការសម្រេចចិត្តច្បាស់លាស់អំពីអនាគតរបស់គាត់រួចហើយ៖ ប្រសិនបើ «Newcastle United» មិនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League លើកក្រោយ គាត់នឹងសុំចាកចេញនៅរដូវក្តៅ។ របាយការណ៍បន្ថែមថា កីឡាករសញ្ជាតិស៊ុយអែតរូបនេះ «ចង់ត្រលប់ទៅ La Liga ហើយ Barca គឺជាជម្រើសដែលគាត់ចូលចិត្ត» ខណៈដែលគាត់ «មានអារម្មណ៍ល្អចំពោះបាល់ទាត់អេស្ប៉ាញជាង»៕

Previous articleកីឡាករ Fabio Silva និយាយបែបនេះ! ពីក្លឹប Atletico Madrid
Next articleកីឡាករ Yasin Özcan នឹងត្រូវចូលរួមជាមក្លឹបនៅអង់គ្លេស