យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Aston Villa បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករចំណូលថ្មី Yasin Özcan សម្រាប់រដូវកាលក្រោយ ខណៈដែលកីឡាកររូបនេះនឹងមកចូលរួមជាមួយក្លឹបនៅអង់គ្លេសពីក្លឹប Kasimpasa ។
ខ្សែការពារកណ្តាលដែលកើតឆ្នាំ២០០៦ នឹងចុះហត្ថលេខាជាមួយក្លឹបដល់ខែមិថុនា ឆ្នាំ២០២៩ ជាមួយនឹងកញ្ចប់ផ្ទេរមានតម្លៃ ៨លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម៕