អនាគតរបស់ខ្សែបម្រើ Casemiro ជាមួយ Man Utd នៅតែមិនទាន់ច្បាស់លាស់

0

ខ្សែបម្រើ Casemiro របស់ក្លឹប Manchester United នៅតែអាចចាកចេញពីបិសាចក្រហមនៅរដូវរងានេះ បើទោះបីជាទីផ្សារដោះដូរកីឡាកររបស់ Premier League បានបិទរួចហើយក៏ដោយ។

ក្លឹប United និង Casemiro បានធ្វើការទៅលើការចាកចេញដ៏មានសក្តានុពលក្នុងខែមករា ចំពេលមានការចាប់អារម្មណ៍ពីក្លឹប Besiktas, Al-Nassr និង Roma ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករប្រេស៊ីលរូបនេះបានបន្តការស្នាក់នៅ Old Trafford។

អ្នកកាសែត Jorge Nicola និង Bolvaip ឥឡូវនេះបានរាយការណ៍ថា Flamengo កំពុងពិចារណាចុះហត្ថលេខាលើកីឡាករវ័យ ៣២ឆ្នាំក្នុងកិច្ចសន្យាខ្ចីជើង៕