ក្លឹបធំចំនួនបីនៅ Premier League ប្រជែងគ្នាចង់បានកីឡាករ Hugo Larsson

0

យោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបយក្សនៅ Premier League ចំនួនបីគឺ Arsenal, Liverpool និង Manchester United បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹប Eintracht Frankfurt កីឡាករ Hugo Larsson ។

ខ្សែបម្រើវ័យ 20 ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ៣០ដងនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាល ២០២៤-២៥ ដោយអាចស៊ុតបញ្ចូលទីបាន ៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានមួយគ្រាប់។ មកទល់នឹងពេលនេះ ក្លឹប Bundesliga មិនទាន់ចង់ចែកផ្លូវជាមួយកីឡាករនោះទេ ទោះជាយ៉ាងណាក៏ដោយ សង្រ្គាមដេញថ្លៃត្រូវបានគេរំពឹងថានឹងកើតឡើងនៅរដូវក្តៅក្រោយ៕