ក្លឹបនៅលីគកំពូលអង់គ្លេសចាប់អារម្មណ៍ចង់បានកីឡាករ Raul Asencio

0

យោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Nottingham Forest ត្រូវបានរាយការណ៍ថាបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលរបស់ Real Madrid គឺកីឡាករ Raul Asencio ដោយពួកគេហ៊ានចំណាយប្រាក់ ៤០លានអឺរ៉ូសម្រាប់ការផ្ទេរខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ។

ទោះជាយ៉ាងណាក៏ដោយក្លឹបអធិរាជស Real Madrid មិនទាន់សម្រេចចិត្តថាតើត្រូវលក់កីឡាករវ័យក្មេងនៅក្នុងតំណាក់កាលដំបូងនៃអាជីពរបស់គាត់ ឫយ៉ាងណា៕