ក្លឹប Real Madrid ត្រៀម​ខ្លួន​ក្នុង​ការ​ចរចា​លើ​កិច្ច​សន្យា​ថ្មីជាមួយកីឡាករ Raúl Asensio

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid ត្រៀម​ខ្លួន​ក្នុង​ការ​ចរចា​លើ​កិច្ច​សន្យា​ថ្មីជាមួយកីឡាករ Raúl Asensio។

កិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតនៅខែមិថុនា ឆ្នាំ២០២៦ ហើយ Real Madrid គ្រោងនឹងផ្តល់កុងត្រាថ្មីរយៈពេលវែង និងប្រាក់ខែខ្ពស់សម្រាប់ខ្សែការពារកណ្តាលរូបនេះ។

បុគ្គលិក និងអ្នកគ្រប់គ្រងក្លឹប ទាំងអស់គ្នាសប្បាយចិត្តជាមួយនឹងការអភិវឌ្ឍន៍ អាកប្បកិរិយា និងទម្រង់លេងរបស់គាត់៕