យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea ចង់បាន Nico O’Reilly ក្នុងខែមករា ប៉ុន្តែលោក Pep Guardiola បញ្ជាក់ពីផែនការរបស់ Man City ថា៖
«យើងមានបញ្ហាជាច្រើនជាមួយកីឡាកររបួស។ ដូច្នេះ យើងមិនអាចដាក់អោយខ្ចី ឫលក់កីឡាករបាននោះទេ។ នោះហើយជាមូលហេតុដែលយើងត្រូវការ Nico ហើយកីឡាករទាំងអស់, McAtee, Mubama ពួកគេទាំងអស់គ្នា។ ពួកយើងមានការប្រកួតជាច្រើន ហើយយើងត្រូវការពួកគាត់»៕