គ្រូបង្វឹកក្រុម Tottenham Hotspur លោក Ange Postecoglou បានអះអាងថាកីឡាករ Mathys Tel នឹងបន្តនៅជាមួយក្លឹបមាន់ខ្នាយមាសលើសពីការខ្ចីជើងពីក្លឹប Bayern Munich។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយលោក Postecoglou បាននិយាយថា៖ «គាត់នឹងក្លាយជាកីឡាកររបស់ Tottenham។ ខ្ញុំគិតថាគាត់នឹងបង្ហាញអ្នកទាំងអស់គ្នាថាគាត់នឹងក្លាយជាកីឡាកររបស់ Tottenham ក្នុងរយៈពេលប្រាំមួយខែខាងមុខនេះ។ ខ្ញុំមិនបាននាំគាត់មកទីនេះសម្រាប់តែរយៈពេល ៦ខែនោះទេ»៕