កីឡាករ Evan Ferguson ទើបតែចុះហត្ថលេខាទៅចូលរួមជាមួយក្លឹប West Ham ក្នុងខែមករា ជាមួយនឹងលក្ខខណ្ឌខ្ចីជើងពីក្លឹប Brighton ខណៈដែល James Ward-Prowse ត្រលប់មកពីការខ្ចីជើងរបស់ក្លឹប Nottingham Forest។
កីឡាករ Evan Ferguson បាននិយាយថា៖ «ខ្ញុំអាចមើលឃើញ និងដឹងថា West Ham United ជាក្លឹបធំប៉ុណ្ណា។ វាជាឱកាសដ៏ធំមួយសម្រាប់ខ្ញុំក្នុងការមកទីនេះ។ ខ្ញុំស្គាល់បុរសរូបនេះយ៉ាងច្បាស់ ហើយទន្ទឹងរង់ចាំធ្វើការក្រោមការដឹកនាំរបស់គាត់ម្តងទៀត។ ខ្ញុំចង់ចូលមកក្លឹប ហើយព្យាយាមអោយអស់ពីសមត្ថភាពសម្រាប់ក្លឹប ស៊ុតបាល់បញ្ចូលទី និងមើលកន្លែងដែលយើងទៅដល់»។
ចំពោះរឿងដែលអាចកើតឡើងនៅពេលអនាគត កីឡាករ Evan Ferguson បានបន្ថែមថា៖ «យើងនឹងឃើញថាអនាគតនឹងមានអ្វីកើតឡើង»៕