ក្លឹប Manchester United ត្រូវបានរាយការណ៍ថាបានបញ្ជូនអ្នកសង្កេតការណ៍ទៅមើលកីឡាករវ័យក្មេងម្នាក់នៅ Championship ប៉ុន្តែក៏មានក្លឹប Chelsea និង Liverpool ដែរ។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប United បានបញ្ជូនអ្នកសង្កេតការណ៍ទៅមើលតារាឆ្នើម Chris Rigg របស់ក្រុម Sunderland ក្នុងជ័យជម្នះ ៣-២ របស់ក្រុមខ្លួននៅលើទឹកដីក្រុម Middlesbrough កាលពីថ្ងៃចន្ទ។
របាយការណ៍បន្ថែមថាបិសាចក្រហមចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ១៧ឆ្នាំក្នុងរដូវក្តៅនេះ ប៉ុន្តែក្លឹប Liverpool, Crystal Palace, Chelsea និង Real Madrid ក៏ជា «អ្នកកោតសរសើរ» ផងដែរសម្រាប់កីឡាករវ័យក្មេងរូបនេះ៕