ក្លឹប Tottenham បានទាក់ទង Aston Villa ទាក់ទងនឹងការផ្ទេរដែលអាចធ្វើទៅបានសម្រាប់កីឡាករ Leon Bailey ខណៈក្លឹប Man Utd ក៏ចាប់អារម្មណ៍ចង់បានគាត់ដូចគ្នា។
បន្ទាប់ពីការចាកចេញរបស់ Marcus Rashford ក្លឹប United ត្រូវបានរាយការណ៍ថាបានពិចារណាក្នុងការបន្ថែមកីឡាករសញ្ជាតិ Jamaican សម្រាប់តំបន់ប្រយុទ្ធរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះក្លឹប Spurs បាននឹងកំពុងនាំមុខក្រុមនៅ Old Trafford សម្រាប់ការផ្ទេរយក Bailey។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៍បានទូរស័ព្ទទៅ Villa Park ដើម្បីសួរកីឡាករវ័យ ២៧ឆ្នាំ ថាគាត់អាចធ្វើការផ្ទេរបានដែរ ឫទេ៕