យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Ismael Kone នឹងទៅចូលរួមជាមួយនឹងក្លឹប Rennes ខណៈកិច្ចសន្យាត្រូវបានចុះហត្ថលេខានៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ជាមួយនឹងការកក់ពេលធ្វើតេស្តសុខភាព។
ការផ្ទេរមួយនេះស្ថិតនៅក្នុងលក្ខខណ្ឌខ្ចីជើងមានតម្លៃ ១លានអឺរ៉ូ ហើយក៏មានបញ្ចូលនៅលក្ខខណ្ឌទិញផ្តាច់តម្លៃ ១៤លានអឺរ៉ូផងដែរ ខណៈគាត់នឹងចាកចេញពីក្លឹប Olympique Marseille ទៅចូលរួមជាមួយក្លឹប Rennes៕