នាយកផ្នែកកីឡារបស់ក្លឹប Bayern Munich លោក Christoph Freund បានបង្ហើបថា តើ Mathys Tel នឹងបន្តនៅ Allianz Arena ដែរឬទេ។ កីឡាករ Tel ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Tottenham រហូតដល់ថ្ងៃសុក្រ នៅពេលដែលកីឡាកររូបនេះបានច្រានចោលការផ្ទេរទៅកាន់ក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍។
ថ្លែងទៅកាន់ Sky Sports លោក Freund បាននិយាយថា៖ «គាត់មានគំនិតច្រើនណាស់។ វាមិនសមហេតុផលដែលគាត់ស្ថិតនៅក្នុងក្រុមទៀតទេ។ ក្លឹបជាច្រើនចាប់អារម្មណ៍។ គាត់កំពុងគិតច្រើនអំពីវា។ វាអាចទៅរួចដែលគាត់នឹងនៅតែ ក្លាយជាកីឡាកររបស់ Bayern នៅថ្ងៃអង្គារ»៕