ក្លឹបនៅព័រទុយហ្គាល់ចាប់អារម្មណ៍ចង់បាន Malacia

0

កីឡាករ Tyrell Malacia បានស៊ូទ្រាំនឹងសុបិន្តអាក្រក់នៅ Manchester United ចាប់តាំងពីការចុះហត្ថលេខាពី Feyenoord ក្នុងឆ្នាំ២០២២។ ខ្សែការពារឆ្វេងរូបនេះបានញាំញីដោយបញ្ហារាងកាយ និងបានអវត្តមានទាំងស្រុងកាលពីរដូវកាលមុនដោយសារតែរបួស។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man Utd ពេលនេះមានសក្ដានុពលក្នុងការលាទៅកាន់កីឡាករសញ្ជាតិហូឡង់ បន្ទាប់ពីបានបើកកិច្ចពិភាក្សាជាមួយ Benfica ជុំវិញការខ្ចីជើង Tyrell Malacia ទៅក្លឹបព័រទុយហ្គាល់៕