យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹបនៅ Saudi Pro League បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាយកកីឡាករ Nunez ហើយពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់សំណើរដ៏ខ្ពស់មួយដើម្បីទាក់ទាញគាត់ឱ្យចាកចេញពីកីឡដ្ឋាន Anfield ។
ទោះបីជាយ៉ាងណាក៏ដោយក្លឹប Liverpool បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេមិនមានបំណងអនុញ្ញាតឱ្យកីឡាករវ័យ ២៥ឆ្នាំរូបនេះចាកចេញនោះទេ។ ទីបំផុត Al-Nassr បានបង្វែរការផ្តោតអារម្មណ៍របស់ពួកគេទៅកាន់កីឡាករ Jhon Duran របស់ Aston Villa ដោយបានបញ្ចប់កិច្ចព្រមព្រៀងតម្លៃ ៦៤លានផោនសម្រាប់ខ្សែប្រយុទ្ធកូឡុំប៊ី៕