ក្លឹប Real Madrid ថានឹងមិនមានការចុះហត្ថលេខាលើកីឡាករថ្មីណាម្នាក់នោះទេ

0

ក្រុមរបស់លោក Carlo Ancelotti កំពុងប្រឈមមុខនឹងបញ្ហារបួសជាបន្តបន្ទាប់ក្នុងតំបន់ការពារ ដោយកីឡាករ Dani Carvajal និង Eder Militao ត្រូវអវត្តមានសម្រាប់រដូវកាលដែលនៅសល់។ លើសពីនេះកីឡាករ David Alaba ទើបតែបានត្រលប់មកជួយក្រុម បន្ទាប់ពីជាសះស្បើយពីរបួស។

នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាទោះបីជាមានការព្រួយបារម្ភទាំងនេះក៏ដោយ ក្លឹប Real Madrid បានជូនដំណឹងដល់លោក Ancelotti ថានឹងមិនមានការចុះហត្ថលេខាលើកីឡាករថ្មីណាម្នាក់នោះទេ ដែលមានន័យថាកីឡាករ Alexander-Arnold នឹងបន្តស្នាក់នៅក្លឹបហង្សក្រហមរហូតដល់រដូវក្តៅ៕