Home ព័ត៌មានកីឡា ក្លឹប Wolve ចង់បានកីឡាករម្នាក់របស់ក្លឹប Dinamo Kyiv

ក្លឹប Wolve ចង់បានកីឡាករម្នាក់របស់ក្លឹប Dinamo Kyiv

0

យោងតាមការចេញផ្សាយរបស់ Sky Sports News បានអោយដឹងថាក្លឹប Wolverhampton Wanderers បច្ចុប្បន្នកំពុងធ្វើការចរចារដើម្បីចុះហត្ថលេខាលើកីឡាករ Volodymyr Brazhko របស់ក្លឹប Dinamo Kyiv ។ ខណៈពេលដែលការពិភាក្សាកំពុងបន្ត មិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយត្រូវបានឈានការសម្រេចនោះទេ។

ទន្ទឹមនឹងនេះដែរ ការរំពឹងទុកនៅតែបន្តជុំវិញអនាគតរបស់កីឡាករ Mario Lemina ដែលបានទទួលការចាប់អារម្មណ៍ពីក្លឹបនៅអារ៉ាប៊ីសាអូឌីត។ ទោះបីជាមានពាក្យចចាមអារ៉ាមកើនឡើងក៏ដោយ ក៏មិនមានការវិវឌ្ឍន៍សំខាន់ណាមួយទាក់ទងនឹងការចាកចេញរបស់គាត់ដែរ៕

Previous articleនាយករដ្ឋមន្ត្រីអ៊ីតាលី ស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការដោះលែងប្រធាននគរបាលលីប៊ី ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម
Next articleក្លឹប Real Madrid ថានឹងមិនមានការចុះហត្ថលេខាលើកីឡាករថ្មីណាម្នាក់នោះទេ