យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Arteta បាននិយាយអំពីកីឡាករ Raheem Sterling ថា៖
«យើងមិនពិចារណាក្នុងការបញ្ចប់កុងត្រាខ្ចីជើងរបស់កីឡាករ Raheem Sterling ក្នុងខែនេះទេ គាត់នឹងស្នាក់នៅបន្ត។ យើងបានបាត់បង់កីឡាករសំខាន់ពីរនាក់ គឺកីឡាករ Bukayo Saka និង Gabriel Jesus ។ យើងខ្វះការស៊ុតបញ្ចូលទី យើងខ្វះមនុស្ស ហើយយើងគ្មានជម្រើស។ វាច្បាស់ណាស់»៕