មកដឹងពីតម្លៃខ្ចីជើងរបស់កីឡាករ Veiga

0

កីឡាករ Renato Veiga ត្រូវបានរាយការណ៍ថានឹងចូលរួមជាមួយ Juventus ក្នុងកិច្ចសន្យាខ្ចីជើងរហូតដល់រដូវក្តៅ ហើយនឹងត្រលប់ទៅ Chelsea មុនការប្រកួត FIFA Club World Cup ។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus នឹងបង់ប្រាក់ ៥លានអឺរ៉ូសម្រាប់ថ្លៃខ្ចីជើងកីឡាករ Veiga ជាមួយនឹងតម្លៃបន្ថែម ១លានអឺរ៉ូដែលអាចនឹងត្រូវបង់ជាប្រាក់រង្វាន់ដោយផ្អែកលើការអនុវត្ត។

កិច្ចព្រមព្រៀងនេះមិនមានលក្ខខណ្ឌទិញផ្តាច់នោះទេ ដូច្នេះកីឡាករ Veiga នឹងត្រលប់ទៅកាន់ ​Chelsea វិញចុងឆ្នាំនេះ៕