យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Napoli បានឃើញការផ្តល់ជូនតម្លៃ ៥០លានអឺរ៉ូសម្រាប់ការផ្ទេរកីឡាករ Garnacho ប៉ុន្តែត្រូវបានច្រានចោល ហើយខាងក្លឹប Chelsea ឥឡូវនេះកំពុងរៀបចំសំណើផងដែរ។ ខ្សែបម្រើស្លាបអាហ្សង់ទីនជិតចាកចេញពី Man Utd ហើយភ្នាក់ងាររបស់គេត្រូវបានគេប្រទះឃើញនៅកីឡដ្ឋាន Stamford Bridge អំឡុងពេលក្រុមតោខៀវប៉ះក្រុម Wolves។ ឥឡូវនេះ វាហាក់ដូចជាពួកគេនឹងពង្រឹងចំណាប់អារម្មណ៍របស់ពួកគេ។
ភ្នាក់ងាររបស់កីឡាករ Garnacho ត្រូវបានរាយការណ៍ថាបានពិភាក្សាគ្នាជាវិជ្ជមានជាមួយ Chelsea ហើយពួកគេហាក់ដូចជាក្លឹបតែមួយដែលស័ក្តសមសម្រាប់ការប្រជែងនេះ ខណៈក្លឹប Napoli បានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅខ្សែបម្រើស្លាបរបស់ Borussia Dortmund កីឡាករ Karim Adeyemi ។
ក្លឹប Chelsea ហាក់ដូចជាកំពុងសម្លឹងមើលអ្នកជំនួសកីឡាករ Mykhailo Mudryk ដែលប្រឈមមុខនឹងការហាមឃាត់មិនអោយប្រកួត ៤ឆ្នាំ ដោយសារពាក់ព័ន្ធនឹងសារធាតុញៀន។ កីឡាករ Garnacho នឹងបំពេញតួនាទីនេះក្នុងនាមជាខ្សែបម្រើស្លាបវ័យក្មេងដែលមានថាមពល។
គួរបញ្ជាក់ផងដែរថា United ប៉ះ Rangers ក្នុង Europa League នៅថ្ងៃព្រហស្បតិ៍ ខណៈ Chelsea ប៉ះ Manchester City នៅថ្ងៃអាទិត្យក្នុង Premier League៕