យោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាកីឡាករ Oleksandr Zinchenko ត្រូវបានរំពឹងថានឹងចាកចេញពី Arsenal មុនពេលទីផ្សារដោះដូរកីឡាករនៅខែមករាបិទ ខណៈដែលក្លឹប Borussia Dortmund បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរយកខ្សែការពារស្លាបឆ្វេង។
ក្លឹប Dortmund កំពុងស្វែងរកខ្សែការពារស្លាបឆ្វេងថ្មី ហើយត្រូវបានគេគិតថាកីឡាករ Zinchenko គឺស្ថិតនៅក្នុងបញ្ជីរបស់ក្លឹបដែលចង់បានបន្ទាប់ពីពួកគេខកខានក្នុងការផ្ទេរយកកីឡាករ Renato Veiga របស់ Chelsea៕