ដើម្បីកាត់បន្ថយវិបត្តិបញ្ហាររបួសរបស់ពួកគេ Tottenham Hotspur ចង់បន្ថែមកីឡាករថ្មីពីរនាក់ មុនពេលទីផ្សារដោះដូរកីឡាករខែមករាបិទ។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាបន្ទាប់ពីខកខានលើការផ្ទេរកីឡាករ Randal Kolo Muani ក្រុម Spurs ត្រូវបានរាយការណ៍ថាកំពុងធ្វើការលើការដាក់បន្ថែមកីឡាករ ២រូបផ្សេងទៀតសម្រាប់ទីផ្សារដោះដូរខែមករានេះ ដើម្បីមកពព្រឹងក្រុមរបស់លោក Ange Postecoglou។
ខ្សែប្រយុទ្ធ Evann Guessand របស់ Nice និងខ្សែការពារ Iliya Zabarnyi របស់ Bournemouth កំពុងមានព័ត៌មានចចាមអារ៉ាមជាមួយក្លឹប Spurs៕