ក្លឹប Barcelona ចាប់អារម្មណ៍ចង់បានខ្សែបម្រើរបស់ក្លឹប Bayern

0

យោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Barcelona ត្រូវបានរាយការណ៍ថាបានកំណត់យកខ្សែបម្រើរបស់ក្លឹប Bayern Munich កីឡាករ Jamal Musiala ជាគោលដៅអទិភាពសម្រាប់ផែនការផ្ទេរនាពេលខាងមុខរបស់ពួកគេ។

កិច្ចសន្យាបច្ចុប្បន្នរបស់ Musiala ជាមួយ Bayern Munich ដំណើរការរហូតដល់ឆ្នាំ២០២៦ ប៉ុន្តែរបាយការណ៍បង្ហាញថា ម្ចាស់ជើងឯក Bundesliga កំពុងតែចរចារួចហើយសម្រាប់ការបន្តកុងត្រា។ ថាតើក្លឹប Barcelona អាចល្បួងគាត់ចាកចេញពី Allianz Arena ឫយ៉ាងណា៕