ភ្នំពេញ៖ ជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៧៥០ ០០០ ០០០ យ៉េន (ប្រមាណ ៥៤ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តន៍គម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» ដែលលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការបរទេស។
សម្រាប់ហិរញ្ញប្បទានឥតសំណងនេះ មានគោលបំណងគាំទ្រដល់ការបង្កើនសមត្ថភាពរបស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការដំណើរការទិន្នន័យ ព្រមទាំងគូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ជប៉ុនចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈធ្វើឱ្យប្រសើរឡើងនូវការរៀបចំ និង គ្រប់គ្រងដំណើរការបោះឆ្នោត៕